ឈប់​ភ័យ​ទៅ នេះ​គឺ​ជា​សញ្ញា​ដែល​គេ​ស្រលាញ់​យើង​ហើយ​តែ​មិន​ហ៊ាន​និយាយ​ចេញ​មក


ដើម្បី​ដឹង​ថា​បុរស​ម្នាក់​គេ​ចាប់​ចិត្ត​លើ​យើង​ឬ​អត់​នោះ វិធី​ដែល​ងាយស្រួល​ជាង​គេ​គឺ​សួរ​គេ​ដោយ​ត្រង់​ៗ តែ​បើ​ឃើញ​សញ្ញា​ទាំង​នេះ​ហើយ មិន​បាច់​សួរ​ក៏​បាន​ដែរ គឺ​ថា​គេ​លង់​លើ​យើង​ហើយ។
១. គេ​តែង​ក្រហម​មុខ និង​ញី​សក់​ពេល​និយាយ​រក​អ្នក
នៅ​ក្បែរ​អ្នក​ដទៃ គេ​តែង​ជឿជាក់​លើ​ខ្លួន​ឯង តើ​មិន​ដឹង​យ៉ាង​ម៉េច ពេល​នៅ​ក្បែរ​អ្នក គេ​បែរ​ជា​និយាយ​មិន​ចេញ​រដិរដុប។ បើ​ឃើញ​គេ​មុខ​ក្រហម ហើយ​យក​ដៃ​ញី​សក់​ទៀត​នោះ រឹត​តែ​ច្បាស់​តែ​ម្ដង ថា​គេ​ដក​ខ្លួន​លែង​រួច​ហើយ។
២. គេ​ហាក់​ដូច​ជា​ភ័យ​ៗ
កាច់​ដៃ​ខ្លួន​ឯង ហើយ​ជើង​នៅ​អត់​ស្ងៀម។ មើល​ដំបូង​ទៅ​អ្នក​ស្មាន​តែ​គេ​ជា​មនុស្ស​ចម្លែក តែ​ការ​ពិត​គឺ​មក​ពី​គេ​ភ័យ​ពេក រក​និយាយ​អី​អត់​ត្រូវ​ទើប​បាន​ជា​មាន​សកម្មភាព​យ៉ាង​នេះ។
៣. គេ​ចេះ​តែ​ញញឹម​ពេល​អ្នក​និយាយ​ជា​មួយ​គេ
បើ​គេ​មិន​ញញឹម​អ្នក​ដទៃ តែ​ពេល​និយាយ​ជាមួយ​អ្នក គេ​ញញឹម​បិទ​មាត់​មិន​ជិត​នោះ មាន​អត្រា​ខ្ពស់​ណាស់​ដែល​គេ​បាក់​លើ​អ្នក​ហើយ។ ដោយ​សារ​តែ​គ្រាន់​តែ​ឃើញ​អ្នក គេ​ហាក់​ដូច​ជា​ទទួល​បាន​សុភមង្គល​រួច​ទៅ​ហើយ។
៤. គេ​តែង​សរសើរ​អ្នក
សរសើរ​អ្នក​ចំពោះ​មុខ​អ្នក​ដទៃ ឬ​ដាក់​អ្នក​ផ្ទាល់​អាច​បង្កប់​ន័យ​ថា​គេ​លួច​ស្រលាញ់​អ្នក​ហើយ។
៥. ពេល​ខ្លះ​មាន​សកម្មភាព​លីលា
ដោយ​សារ​តែ​អៀន មិន​ហ៊ាន​សារភាព​ចេញ​មក ទើប​ពេល​ខ្លះ​នៅ​ក្បែរ​អ្នក​គេ​បញ្ចេញ​កាយវិការ​ប្លែក​ៗ ធ្វើ​ឲ្យ​យើង​អស់​សំណើច។
៦. គេ​ផ្លាស់​ប្ដូរ​រូប​សម្បត្តិ​ខាង​ក្រៅ
ធ្លាប់​តែ​មិន​ខ្វល់​ពី​រូបសម្បត្តិ​ទាល់​តែ​សោះ តែ​នៅ​ពេល​ស្គាល់​អ្នក​ហើយ គេ​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​លើ​រូប​សម្បត្តិ​ជាង​មុន ដូច​ជា​ចេះ​ប្រើ​ទឹក​អប់ ឬ​ប្ដូរ​ស្ទីល​ស្លៀកពាក់​ជា​ដើម។
៧. គេ​បង្ហាញ​ពី​ភាព​ប្រចណ្ឌ​នៅ​ពេល​អ្នក​និយាយ​ជា​មួយ​បុរស​ដទៃ
ទោះ​បី​ជា​អ្នក​ទាំង​២​មិន​ទាន់​ក្លាយ​ជា​សង្សារ​ពេញ​សិទ្ធិ​ក៏​ពិត​មែន តែ​គេ​តែង​បង្ហាញ​ពី​ក្ដី​ប្រចណ្ឌ​រៀងរាល់​ពេល​អ្នក​រួសរាយ​ដាក់​មនុស្ស​ប្រុស​ដទៃ។
៨. សួរ​នាំ​មិត្តភ័ក្ដិ​អ្នក ពី​អ្នក
ដោយ​សារ​តែ​អៀន​មិន​ហ៊ាន​សួរ​អ្នក​ដោយ​ផ្ទាល់ ដូច​នេះ​វិធី​តែ​មួយ​គត់​ដើម្បី​ស្គាល់​ឲ្យ​បាន​ច្បាស់​ពី​អ្នក​គឺ​មាន​តែ​ដើរ​ស៊ើបសួរ​តាម​មិត្តភ័ក្ដិ​យើង៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម