នារី​រឹង​មាំ​ត្រូវ​តាំង​ចិត្ត​ប្រឈម​មុខ​បែប​ណា ក្រោយ​ពេល​បែកបាក់​ស្នេហា​?




ខាង​ក្រោយ​មនោសញ្ចេតនា​ដ៏​ផ្អែម​ល្ហែម ស្អិត​រមួត​គឺ​ជា​ការ​ប្រកែក​គ្នា​អឺង​កង ដូច​នេះ​ការ​បែក​គ្នា​គឺ​ជា​អ្វី​មួយ​ដែល​អ្នក​ត្រូវ​រំពឹង​ទុក​ជា​មុន។ ដើម្បី​កុំ​ឲ្យ​រង​ការ​ប៉ះទង្គិច​ខ្លាំង​ពេក​ក្រោយ​ចែក​ផ្លូវ​គ្នា នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​សម្រួល​អារម្មណ៍​អ្នក​បាន។
១. ប្រឈម​មុខ​នឹង​ភាព​ឈឺចាប់
តាម​ធម្មតា មនុស្ស​ស្រី​ទាំង​ឡាយ​នឹង Block រាល់​អ្វី​ដែល​ទាក់ទង​នឹង​សង្សារ​ចាស់​ដូច​ជា លេខ​ទូរសព្ទ និង​បណ្ដាញ​សង្គម​ជា​ដើម ដើម្បី​កុំ​ឲ្យ​ខ្លួន​មើល​ឃើញ​គេ​ទៀត។ ខំ​ប្រឹង​រក​បទ​ចម្រៀង​សប្បាយ​ៗ​មក​ស្ដាប់ គេច​ពី​បទ​កម្សត់​ៗ តែ​អ្នក​ខុស​ហើយ នៅ​ពេល​អ្នក​គេច​វេស​បែប​នេះ​ វា​កាន់​តែ​ធ្វើ​ឲ្យ​បេះដូង​អ្នក​​ធ្ងន់​លើស​ដើម​តែ​ប៉ុណ្ណោះ។ ជំនួស​មក​វិញ អ្នក​គួរ​តែ​ប្រឈម​មុខ​ជាមួយ​វា​ដោយ​ផ្ទាល់ ព្រោះ​អ្នក​មិន​អាច​គេច​ពី​វា​បាន​មួយ​ជីវិត​នោះ​ឡើយ។
២. យំ​ឲ្យ​អស់​ពី​ចិត្ត
កុំ​ខំ​ប្រឹង​ទប់​ស្កាត់​ទឹក​ភ្នែក​អី បណ្ដោយ​ឲ្យ​វា​ហូរ​ហើយ​គួច​យក​រាល់​ការ​ឈឺចាប់​ចេញ​ឲ្យ​អស់​តែ​ម្ដង​ទៅ។ បើ​អ្នក​នៅ​តែ​ប្រឹង​ទប់​បន្ត​ទៀត​នោះ ដល់​រយៈ​ពេល​ណា​មួយ នៅ​ពេល​ដែល​ទប់​លែង​ជាប់​ប្រាកដ​ផ្ទុះ​មិន​ខាន។ សូម​យំ​ឲ្យ​អស់​រហូត​ដល់​គ្មាន​ទឹក​ភ្នែក​ស្រក់​ទៀត ហើយ​បន្ត​ជីវិត​ទៅ​មុខ​ទៀត បំភ្លេច​រឿង​ចាស់​ចោល​ឲ្យ​អស់។
៣. ចំណាយ​ពេល​វេលា​សម្រាប់​ខ្លួន​ឯង
ក្រោយ​ពេល​យំ និង​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចាប់​ហើយ​ៗ សូម​ចំណាយ​ពេល​វេលា​មាន​តម្លៃ​សម្រាប់​ខ្លួន​ឯង។ ធ្វើ​នូវ​រាល់​រឿង​អ្វី​ដែល​មិន​ធ្លាប់​បាន​ធ្វើ​កាល​នៅ​មាន​សង្សារ។ ត្រូវ​ចង​ចាំ​ថា​យើង​សម​នឹង​ទទួល​នូវ​អ្វី​ដែល​ល្អ​នៅ​ក្នុង​ជីវិត​នេះ។
៤. ចាត់​ទុក​សង្សារ​ដូច​ជា​មនុស្ស​ធម្មតា​ម្នាក់
កុំ​ចង​កំហឹង ចង់​សងសឹក​អ្វី​ទាំង​អស់ ព្រោះ​បើ​ធ្វើ​ដូច​នេះ​កាន់​តែ​ធ្វើ​ឲ្យ​យើង​គិត​ដល់​គេ​កាន់​តែ​ច្រើន​នោះ​ទេ។ បំភ្លេច​រឿង​រវាង​អ្នក និង​គេ​ចោល​ឲ្យ​អស់ ហើយ​ប្រសិន​បើ​អ្នក​ទាំង​២​អចេតនា​ជួប​គ្នា ក៏​ញញឹម​ដាក់​គេ​បន្តិច​ទៅ ព្រោះ​ទោះ​បី​ជា​យ៉ាងណា​គេ​ក៏​ធ្លាប់​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជីវិងត​យើង​ដែរ៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម