៧ ដំបូន្មាន​ល្អ​ៗ ដើម្បី​យក​ឈ្នះ​ចិត្ត​ម្ដាយក្មេក​ ដែល​ស្រីៗ​ជិត​រៀបការ​ត្រូវ​ត្រៀម​ជាមុន


ជា​ការពិត​ដែល​ថា​ក្ដី​ស្រលាញ់​កើត​ឡើង​រវាង​ប្ដី​ប្រពន្ធ ទើប​ធ្វើឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មាន​ន័យ។ តែ​ ប្រសិនបើ​កូនប្រសា​ស្រី​មិន​ចុះសម្រុង​ជាមួយ​គ្រួសារ​ខាង​ប្ដី ជាពិសេស​ម្ដាយ​ក្មេក វា​ក៏​មិន​ល្អ​សម្រាប់​ជីវិត​គូ​ដែរ។ ដូចនេះ​ដើម្បី​យក​ឈ្នះ​ចិត្ត​ម្ដាយ​ក្មេក​បាន អ្នក​ដែល​ត្រៀម​ខ្លួនធ្វើ​ជា​កូនប្រសា​ស្រី​ គួរ​ដឹង​ដំបូន្មាន​ល្អ​ៗ​ទាំង​នេះ​សិន៖
១.ម្ដាយ​ក្មេក​តែងតែ​លើក​កូន​ប្រុស​គាត់ជានិច្ច
ត្រូវ​ចាំ​ថា ម្ដាយ​បង្កើត​ពិតជា​ស្រលាញ់​កូន​ប្រុស​ខ្លួន​ណាស់ ដូចនេះ​មិន​គួរ​ទៅ​និយាយ​អ្វី​ដែល​ជា​ភាព​អវិជ្ជមាន​របស់​ប្ដី ឲ្យ​ម្ដាយ​គេ​ឮ​ទេ។ បើ​ទោះ​ជា​នៅ​នឹង​មុខ​អ្នក​ គាត់​និយាយ​កាន់ជើង តែ​ខាងក្រោយ​ខ្នង​មិន​ប្រាកដ​ឡើយ។
២.ស្គាល់​បងប្អូន​កូន​ក្មួយ​គ្រួសារ​ខាង​គេ​ឲ្យ​អស់
បើ​គ្រួសារ​ខាង​ប្ដី​មាន​សាច់ញាតិ​ច្រើន នោះ​អ្នក​នឹង​កើន​សាច់​ថ្លៃ​បន្ថែម​ដែរ។ តែ​បើ​អ្នក​មាន​ភាព​វាងវៃ​ដែល​អាច​ចំណាំ​បងប្អូន​កូន​ក្មួយ​ខាង​គេ​ទាំងអស់ ម្ដាយក្មេក​ពិត​ជា​ញញឹម​បិទមាត់​មិន​ជិត​ឡើយ។
៣.កុំ​ធ្វើឲ្យ​កូន​របស់​គាត់​មាន​បញ្ហា
អ្នក​ត្រូវ​ព្យាយាម​យក​ឈ្នះ​ចិត្ត​ប្ដី​ជាមុន​សិន ទើប​អាច​យក​ឈ្នះ​ចិត្ត​ម្ដាយ​ក្មេក​បាន។ ពេល​ណា​អ្នក​បម្រើ​ប្ដី​បាន​ល្អ​គ្រប់​ដប់ នោះ​គាត់​ប្រាកដ​ជា​យក​រឿង​ល្អ​ៗ​ទៅ​ប្រាប់​ដល់​ម្ដាយ​ដែរ ហើយ​បើ​អ្នក​ធ្វើឲ្យ​គាត់​ឈឺក្បាល​មិន​ឈប់ ដំណឹង​នេះ​ក៏​ទៅ​ដល់​ដូច​គ្នា។
៤.កុំ​ធ្វើ​ឫក​លឹប​ល
ចាស់​ៗ​ជាពិសេស​ជា​មនុស្ស​ស្រី មិន​ចូលចិត្ត​អ្នក​ដែល​មាន​ចរិត​ស្ទក់​ៗ រញីរញ័រ និង​ធ្វើអ្វី​លឹប​ល​ទេ។ តែ​បើ​អ្នក​មាន​ស្មារតី​រឹងមាំ និង​ស្វាហាប់ នោះ​ម្ដាយ​ក្មេក​ស្រលាញ់​ខ្លាំង​ជាង​កូន​បង្កើត​ក៏​ថា​បាន។
៥.ចេះ​ជួយ​កិច្ចការ
ពេល​ឃើញ​គាត់​ចូល​ចង្ក្រាន​អ្នក​ជា​កូន​ប្រសា​ស្រី ត្រូវ​ចូល​ទៅ​ជាមួយ ទោះ​ជា​ចេះ ឬ​មិន​ចេះ​ក៏​ចូល​ទៅ​រក​ការងារ​ផ្ទះ​បាយ​ធ្វើ​ដែរ មិនមែន​អង្គុយ​ចុច​ទូរស័ព្ទ​ឡើយ។
៦.កុំ​ត​មាត់
មនុស្ស​ចាស់​និយាយ ទោះ​ខុស ឬ​ត្រូវ​កុំ​ប្រកែក​តប​ទៅ​វិញ ព្រោះ​មើល​ទៅ​ប្រៀប​ដូចជា​អ្នក​មិន​ឲ្យ​តម្លៃ។ ត្រាំ​ស្ដាប់​គាត់​រអ៊ូ​ជា​វិធី​​តែ​មួយ​គត់ ព្រោះ​ចាស់​ៗ​គាត់​នឹង​គិត​ថា​អ្នក​ជា​កូនប្រសា​ស្រី​ដ៏​ល្អ។
៧.មប្រើ​ម្ដាយក្មេក
អ្នក​ត្រូវ​ចាត់​ទុក​ម្ដាយ​ក្មេក​ដូច​ម្ដាយ​បង្កើត ទើប​អាច​ដាក់​ចិត្ត​ដាក់​កាយ​បម្រើ​គាត់​បាន​ល្អ។ ពេលណា​អ្នក​ប្រតិបត្តិ​គាត់​បាន​ល្អ នោះ​ជីវិត​ប្ដី​ប្រពន្ធ​អ្នក​ក៏​មាន​សុភមង្គល​តាម​នោះ​ដែរ៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម