មូលហេតុ​ធ្វើឲ្យ​ប្ដី​ប្រពន្ធ​មាន​អារម្មណ៍​ថា រាល់ថ្ងៃធុញទ្រាន់​នឹង​សម្ពន្ធភាព​ខ្លួនឯង


ការ​មាន​ទំនាក់ទំនង​ស្នេហា ពិតជា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អស្ចារ្យ ប៉ុន្តែ​ជាមួយ​ពេល​វេលា​យូរ​ពេក អាច​បណ្ដាល​ឲ្យ​អ្នក​ធុញទ្រាន់​ទៅ​វិញ នោះ​ក៏​ព្រោះ​តែ​រឿង ៦ យ៉ាង​ខាងក្រោម​នេះ ដែល​ធ្វើឲ្យ​គូស្នេហ៍​ធុញទ្រាន់​នឹង​ទំនាក់ទំនង​ដែល​មាន​រាល់ថ្ងៃ៖
១.ជីវិត​ធម្មតា​ពេក
នៅ​ពេល​អ្នក​ក្រោក​ឡើង​ឃើញ​ដៃគូ​ទៅ​ធ្វើការ ហើយ​បន្ទាប់មក​ពី​ធ្វើការ ក៏​អង្គុយ​ញ៉ាំ​បាយ​យ៉ាង​ស្ងៀមស្ងាត់ បែប​សោះ​អង្គើយ យូរ​ៗ​ទៅ​អ្នក និង​ដៃគូ​គ្មាន​អារម្មណ៍​អ្វី​ពិសេស​សោះ។
២.ស្រលាញ់​ឆាប់​ពេក
ស្នេហា​ពិត​ជា​ត្រូវ​ការ​ពេល​វេលា បើ​អ្នក​មិន​ទាន់​ស្វែងយល់​ច្បាស់លាស់​ពី​ដៃគូ ហើយ​ក៏​រៀបការ។ ជីវិត​ក្រោយ​រៀបការ​អាច​នឹង​សោះ​កក្រោះ ដោយសារ​អ្នក​មិន​ទាន់​ស៊ាំ​នឹង​អត្តចរិត​ភាគី​ម្ខាង​ទៀត ដូចនេះ​កុំ​ឆាប់​ស្រលាញ់​ពេក ព្រោះ​វា​ក៏​អាច​ឆាប់​អស់​ក្ដី​ស្រលាញ់។
៣.កង្វះ​ខាត​នៃ​ការ​រំភើប
ពេល​ជីវិត​គូ​អ្នក​ឆ្លងកាត់​រយៈពេល​យូរ ហើយ​អ្នក​ទាំងពីរ​មិន​ដែល​ធ្វើ​រឿង​ឲ្យ​ដៃគូ​រំភើប ក៏​ជា​មូលហេតុ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ដែរ។ ដូច្នេះ​ប្រសិនបើ​អ្នក​គិត​ថា​ខាន​បាន​ធ្វើដំណើរ​កម្សាន្ត​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ត្រូវ​រៀបចំ​គម្រោង​វិស្សមកាល ដើម្បី​ធ្វើឲ្យ​ភ្លើង​ស្នេហ៍​ឆេះ​ឡើង​វិញ។
៤.គ្មាន​ការ​ចងចាំ​ដែល​គួរឲ្យ​ស្រណោះ
តើ​អ្វី​ទៅ​ជា​ការ​ចងចាំ​ដ៏​រីករាយ ដែល​អ្នក​មាន​ទាំងពីរ​មាន​ជាមួយ​គ្នា? នោះ​ក៏​អាច​មកពី​ចំណុច​ទី ២ ដែល​ឆាប់​ស្រលាញ់ និង​រៀបការ​ពេក ទើប​ធ្វើឲ្យ​ប្ដី​ប្រពន្ធ​គ្មាន​អ្វី​ដែល​រលឹក​ដល់។ បើ​មាន​ចំណុច​នេះ​មែន ត្រូវ​ចាប់ផ្ដើម​សាង​វា​ពី​ឥឡូវ​នេះ​ទៅ កុំឲ្យ​មាន​បញ្ហា​ខ្លាំង​ជាង​នេះ​ទៅ​ថ្ងៃ​មុខ។
៥.អ្វី​គ្រប់​យ៉ាង​ធ្វើឡើង​តាម​គម្រោង
ប្រសិនបើ​អ្នក​ទាំងពីរ​មិន​ដែល​ធ្វើ​អ្វី​ចេញ​ពី​ចិត្ត តែ​ជា​គម្រោង​ដើម្បី​ធ្វើឲ្យ​ឪពុកម្ដាយ​ទាំងសងខាង​សប្បាយចិត្ត បានន័យ​ថា​ស្នេហា​មិនមែន​កើត​ឡើង​ពី​ចិត្ត និង​បេះដូង​ពិតៗ​ឡើយ។ ការ shopping ញ៉ាំ​អាហារ​សុទ្ធតែ​ជា​គម្រោងការ​ទាំងអស់ នោះ​ជីវិត​ពិតជា​សោះកក្រោះ​ណាស់។
៦.គ្មាន​ទំនាក់ទំនង​ផ្សេង
បើ​ក្រៅ​ពី​ប្ដី/ប្រពន្ធ អ្នក​គ្មាន​រាប់រក​នរណា​សូម្បី​មិត្ត បងប្អូន .... នោះ​ជីវិត​អ្នក​ក៏​គ្មាន​ន័យ​អ្វី​ដែរ បើ​ទោះ​ជា​គ្រួសារ​មាន​ដល់​កម្រិត​ណា​ក៏​ដោយ៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម